ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី បញ្ហា និងការប្រឈមក្នុងការគ្រប់គ្រងពលករទេសន្តប្រវេសន៍នៅអាស៊ាន និងការអភិវឌ្ឍជនបទ
នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី បញ្ហា និងការប្រឈមក្នុងការគ្រប់គ្រងពលករទេសន្តប្រវេសន៍នៅអាស៊ាន និងការអភិវឌ្ឍជនបទ និងវិមជ្ឈការនៅប្រទេសឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៏ និងកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ នៃវិទ្យាស្ថានសភាកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភាជាច្រើនរូប នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។